ឯកឧត្តម ហ៊ុន ម៉ានិត ៖ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ក​ចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ !

29-June-2018 | ដោយ ពល បញ្ញា

​ខេត្តកំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ា​និត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ចំការលើ បាន​លើកឡើងថា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ក​ចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​លើ​ការធ្វើការ​កំណែទម្រង់​នៃ​បញ្ហាសំខាន់​ជាច្រើន ដើម្បីអោយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​សុខ​ស្រួល​និង​មាន​ជីវភាព​ល្អប្រសើរ ដូចជា​ថ្មីៗ​នេះ​ដែល​រាជរដ្ឋាភិបាល​បានធ្វើ​ការតំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជា​បន្ត​បន្ទាប់​។​

ការ​ថ្លែង​បែបនេះ​នៅពេលដែល ឯកឧត្តម បាន​អញ្ជើញ​សម្ពោធ​ អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតក្នុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពុងចាម នា​ថ្ងៃ​ព្រហស្បតិ៍​១​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ .​ត្រូវ​និង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

​ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​ជូនពរ​ដល់​សមាជិក សមាជិការ​ទាំងអស់ សូម​ជួបតែ​សេចក្តីសុខ​សេចក្តី សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ហើយ ដើម្បី​ធានា​នូវ​សន្តិភាព​និង​និរន្តរភាព​នៃ​ការអភិវឌ្ឍន៍ សូម​បងប្អូន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី ២០ នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​៕

ចំនួនអ្នកទស្សនា

    20628727

  • ថ្ងៃនេះ4601
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71121
  • ខែនេះ186271
  • ឆ្នាំនេះ186271
  • សរុប20628727