ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា៖ កងកម្លាំងអន្តរាគមន៍ ត្រៀមជាស្រេច ដើម្បីការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនជាតិ និង ប្រជាជនឲ្យខាងតែបាន ស្របពេលដែល ថ្ងៃបោះឆ្នោតជាតិ អាណាតិទី ០៦កាន់តែកៀកមកដល់ហើយនោះ ។
ការថ្លែងបែបនេះនាពេលដែល ឯកឧត្ដម នាយឧត្ដមសេនីយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងអន្តរាគមន៍ ព្រមទាំង សំភារៈ និងមផ្យោបាយ ដើម្បីត្រៀម ត្រៀមទប់ស្កាត់សភាពការណ៍កើតឡើងជាយថាហេតុណាមួយនោះនាព្រឹក ព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅអង្គភាពអន្តរាគមន៍ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
លោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ប្រធានអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋនគរបាលជាតិ បានអានរបាយការណ៍ស្ដីពីកងកម្លាំងព្រមទាំងសំភារៈនិងមផ្យោបាយ ដើម្បី ត្រៀមប្រចាំការ ចំណុចខ្ពស់ ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ មួន សារ៉ន ក៏បានកោតសរសើរ ដល់នគរបាលអន្តរាគមន៍ ដែលបានសហការគ្នាបានល្អ ហើយសូមអោយគោរពវិន័យនិង អនុវត្តន៏ដោយស្មោះត្រង បន្តពង្រឹង សមត្ថភាព រក្សាសាមក្គីភាព ឯកភាព បន្ថែមទៀត ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនជាតិ និង ប្រជាជន អោយខាងតែបាន ។