(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជា អគ្គស្នងការរងនគរបាលជាតិនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៨នេះបានផ្ញើសាររំលែកទុក្ខជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់ ឯកឧត្ដម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតសម្ដេច ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថាមរណភាពរបស់ ឯកឧត្ដម ស ថេង គឺជាការបាត់បង់នូវស្វាមី បិតា បុត្រា បងប្អូនជាទីគោរពស្រលាញ ប្រកបដោយព្រហ្មវិហារធម៌ និងជាបុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់យ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ។