ខេត្តព្រៃវែង៖ ឯកឧត្តម អាន ជាលី អគ្គលេខាធិការសមាគមនិស្សិត បញ្ញវន្ត័ក្មេងវត្តបានដឹកនាំ ក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវថវិកាចំនួន២លានរៀល និងអង្ករចំនួន១០០គីឡូក្រាមទៅឧបត្ថម្ភជូនដល់គ្រួសារសពយុវនិស្សិតម៉ម សុទ្ធដើម្បីជួយសម្រាលដល់ការធ្វើបុណ្យតាមប្រពៃណី នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ ពុធ៥រោចខែទុតិយាសាឍ ឆ្នាំ ចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ១ ខែ សីហា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា ៖ យុវជនម៉ម សុទ្ធបានមកស្នាក់រៀននៅវត្តបទុមវតីដើម្បីបន្តយក បរិញ្ញាបត្រជាអកុសលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ ។