ស្រុកកោះសូទិន៖ អជ្ញាធរ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្ត កំពង់ចាម បានដោះស្រាយជីវភាពពេលពលរដ្ឋ ជួបការលំបាកដែលទើបតែសំរាលកូនរួច ដែលមានការអញ្ជើញចូលរួមពី លោក ស្រេង អ៊ី ជំទប់ទី ១ ឃុំកំពង់រាប លោក ហាក់ គឹម លោក ជៀប ខុន សមាជិកក្រុមប្រឹក្សាឃុំ លោក ឡាត លាប ស្មៀន កញ្ញា ស៊ឹម គីមស៊ន់ ជំនួយការឃុំ មន្ត្រីប៉ុស្ដិ៍ និងព្រះចៅអធិការវត្តកំពង់រាប និងវត្តមហាសៀកបានចុះធ្វើសំបុត្រកំណើតជូនកុមារឈ្មោះ ធី ធារី ភេទ ស្រី កូនរបស់លោក ម៉េត ធី និងលោកស្រី ស្រ៊ន់ ណៃហ៊ាត នៅភូមិកំពង់កំពង់ស្ដីលើ ព្រមទាំងបានជួយឧបត្ថម្ភថវិកា១០០,០០០៛ អង្ករ ១បេ ៥០គីឡូ មីសៀម ០១ កេសបំពង់ទឹកក្ដៅ ០១ ធុងទឹកកក ០១ ចង្ក្រានហ្គាស ០១ចានស្រាក់ ០១ឈុតកន្ទេល ០១ ខ្នើយ០១ ភួយ ០១មុង ០១ព្រមទាំងសម្ភារ:ផ្ទះបាយមួយចំនួនទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ៕ ដោយ ឈន់ សីហា