ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៦៧​ឆ្នាំ ឈានចូល ៦៨​ឆ្នាំ​

03-August-2018 | ដោយ ពល បញ្ញា

(​ភ្នំពេញ​)៖ ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស​ចម្រើន​ជន្មាយុ​គម្រប់ ៦៧​ឆ្នាំ ឈានចូល ៦៨​ឆ្នាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ មួន សារ៉ន ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ជា អគ្គ​ស្នងការរង​នគរបាលជាតិ  ,  សូម​គោរព​ជូនពរ សម្ដេច​តេ​ជោ ហ៊ុន សែន ទទួលបាន​នូវ​ប្រាជ្ញា​ឈ្លាសវៃ កម្លាំង​ពលំ​មាំមួន ជន្មាយុ​យឺនយូរ និង​សម្រេច​ជោគជ័យ​ថ្មី​បន្ថែមទៀត​ដ៏​ត្រចះ​ត្រង់ ក្នុង​បេស​សកម្ម​ដ៏ ឧត្ដុង្គឧត្ដម របស់​សម្ដេច​ចំពោះ ប្រជាជន និង​ប្រទេសជាតិ​  ៕

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ប្រោះព្រំ​ប្រសិទ្ធ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ​ជូន​ដល់ សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី​ចៅប្រុស ចៅស្រី ជាទី​ស្រឡាញ់ សូម​សមប្រកប​តែ​សុខ និង​ចម្រើន ព្រមទាំង​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

ចំនួនអ្នកទស្សនា

    20622487

  • ថ្ងៃនេះ9221
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64881
  • ខែនេះ180031
  • ឆ្នាំនេះ180031
  • សរុប20622487