ភ្នំពេញ ៖ ឯកឧត្តម អាន ជាលី អគ្គលេខាធិការ សមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្ត និងជាអនុរដ្ឋលេខាធិការ នៃ ទីស្តីការគណរដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវថវិកាចំនួន ២០០០០០០ រៀលនិង អង្ករចំនួន១០០គីឡូក្រាមទៅឧបត្ថម្ភជូនក្រុមគ្រសារនៃសពលោកយាយឧបាសិកា សោម សុខុម ដែល បានមរណភាព ដោយរោគាពាធ ត្រូវជាម្តាយយុវនិស្សិត ស៊ុម សំអូន ជាប្រធាននិស្សិត នៅវត្តវិមានតេជៈ ស្ថិតនៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលដល់កាលំបាក ក្នុងការធ្វើបុណ្យ តាមប្រពៃណី នាព្រឹកថ្ងៃអង្គារ ១រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិសក័ ពស ២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៨ ។