ភ្នំពេញ ៖ ឯកឧត្តម អាន ជាលី អគ្គលេខាធិការ សមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្ត និងជាអនុរដ្ឋលេខាធិការ នៃ ទីស្តីការគណរដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវថវិកាចំនួន ២,០០០,០០០ រៀល ទៅឧបត្ថម្ភជូន លោកគ្រួច ចាន់បូរ៉ា ជាប្រធាននិស្សិត ប្រចាំវត្តព្រះពុទ្ធឃោសាចារ្យ ដែលត្រូវបានវះកាត់ដុំសាច់ដុះក្នុងខួរក្បាលហើយកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាននៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ។