ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​៖ កងកម្លាំង​តម្រួត​បទបញ្ជា ត្រូវមាន វិន័យជា​គំ​រូ និង​ហ្វឹកហ្វឺន​ជាប្រចាំ​ដើម្បី​អោយមាន កាយពល​មាំមួន ក្នុងការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​

06-October-2018 | ដោយ ពល បញ្ញា

 ភ្នំពេញ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ​អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ថ្លែងថា​៖ កងកម្លាំង​តម្រួត​បទបញ្ជា ត្រូវមាន វិន័យជា​គំ​រូ និង​ហ្វឹកហ្វឺន​ជាប្រចាំ​ដើម្បី​អោយមាន កាយពល​មាំមួន ក្នុងការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះអាសន្ន​មកដល់ ។​

​ការ​ថ្លែង​បែបនេះ នៅពេល ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​មន្ត្រីនគរបាល នៅ​អង្គភាព តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នា​រសៀល​ថ្ងៃ សុក្រ ១១​រោជ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក  ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅនេះ  ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ សួរ សុខ ទុក្ខ ពី​សំណាក់ សម្តេច ក្រឡាហោម ស ខេង ព្រមទាំង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​និង សំដែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​តូ​នាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋរហូត ​សម្រេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​៕


ចំនួនអ្នកទស្សនា

    20616077

  • ថ្ងៃនេះ2811
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58471
  • ខែនេះ173621
  • ឆ្នាំនេះ173621
  • សរុប20616077