ដងខ្លួន​ជាម​នុស្ស ក្បាល់​ជា​ដំរី

17-October-2018 | ដោយ ពល បញ្ញា

ដងខ្លួន​ជាម​នុស្ស  ក្បាល់​ជា​ដំរី  គឺជា ព្រះ​គណេស មានរឿង​មួយ ពោលថា​: ព្រះ​សិវៈ​ច្រើនតែ​ស្ដេច​ចូលទៅ​កាន់​ទី​ដែល​ព្រះ​ប​ព៌​តី​កំពុង​ស្រង់ទឹក ដោយ​ព្រះ​នាង​មិនដឹង​ខ្លួន ។ ឯ​ព្រះ​នាង​តែង​យក​ក្អែល​រមៀត​ដែល​លាប​ព្រះកាយ​មក​សូន្យ ហើយ​និម្មិត​ជា​ប្រុស​រូបល្អ​សម្រាប់​ជា​ទ្វារបាល ។ ថ្ងៃមួយ ព្រះ​សិវៈ​ស្ដេច​ចូលទៅ​រក​ព្រះ​ប​ព៌​តី ក៏ត្រូវ​អ្នក​ចាំ​ទ្វារ​ហាមឃាត់ មិន​ឲ្យ​ស្ដេច​ចូលទៅ ហើយ​ផ្ដៅ​វាយ​បណ្ដេញ​ព្រះ​សិវៈ ២​ខ្វាប់ ព្រះ​សិវៈ​ទ្រង់​ក្រោធ​នឹង​ការប្រព្រឹត្ត​ផ្ដេសផ្ដាស​របស់​ឆ្មាំ ក៏​សម្ដែង​ព្រះ​តេជះ ក៏​តស៊ូ​នឹង​អ្នក​ចាំ​ទ្វារ​មិនបាន សូម្បីតែ​ព្រះ​វិស្ណុ​និង​ពួក​ទេព​មកជួយ ក៏​នៅតែ​តស៊ូ​នឹង​អ្នក​ចាំ​ទ្វារ​មិនបាន នៅ​ទីបំផុត ព្រះ​វិស្ណុ​ក៏​ប្រើ​ឧបាយ​និម្មិត​ជា​ស្រី​រូបល្អ អ្នក​ចាំ​ទ្វារ​រវល់​តែ​សម្លឹង​មើលរូប​ស្រី​មាយា ទើប​ជា​ឱកាស​ឲ្យ​ព្រះ​វិស្ណុកា​ត់ក​អ្នក​ចាំ​ទ្វារ​ដាច់​ទៅ ។


​រឿងនេះ ជ្រាប​ដល់​ព្រះ​ប​ព៌​តីៗ​ទ្រង់​ខ្ញាល់​ជា​អនេកប្រការ ទាល់តែ​ព្រះ​សិវៈ​ត្រាស់​ឲ្យ​ទេពតា ទៅរក​កាត់​យក​ក្បាលសត្វ ដែល​ដេក​យក​ក្បាល​ទៅ​ឧ​ត្ត​រ​ទិស​មក ទេពតា​អង្គ​នោះបាន​កាត់​ក្បាលដំរី​មក​ត អ្នក​ចាំ​ទ្វារ​ទើប​មាន​ក្បាល​ជា​ដំរី ហើយ​ព្រះ​សិវៈ​ទ្រង់​តាំង​ឲ្យ​ជាធំ ក្នុង​ពពួក​ទេព​ដែល​ទទួល​បម្រើ​ព្រះ​សិវៈ ដែល​ហៅថា "​វិនាយក​" មួយ​ពួក​ទេព​ដែល​ទទួល​បម្រើ​ព្រះ​សិវៈ ដែល​ហៅថា "​វិនាយក​" មួយ​ពួក "​គណៈ​"​មួយ​ពួក អ្នក​ចាំ​ទ្វារ​ទើបបាន​ឈ្មោះថា "​គណេស​" ឬ (​គណ​ប​តី​" ឬ "​វិនាយក​"  ។ ដោយ លាង ម៉េង​ឡា   ដកស្រង់ ៖ ប្រជុំរឿងព្រេង​ខ្មែរ​/​ភាគ​ទី​៨/22


ចំនួនអ្នកទស្សនា

    20615937

  • ថ្ងៃនេះ2671
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58331
  • ខែនេះ173481
  • ឆ្នាំនេះ173481
  • សរុប20615937