រាជធានីភ្នំពេញ៖ លោក ដេក ស៊ុនជ្រឺ នាយករង បណ្តាញសារព័ត៌មានខ្លុយខ្មែរព្រមទាំងក្រុមការងារ បាននាំយកថវិការ ចំនួន ៨០០,០០០(ប្រាំបីរយពាន់រៀលគត់)បានមកពីការចែករំលែកពីភ្នាក់ងារបណ្តាញព័ត៌មានទាំងអស់ឧបត្ថមដល់ លោក កែវ វ៉ានថន ស្ថិតនៅ ភូមិ តាងៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃ សុក្រ ខែអស្សុជ ឆ្នាំច សំរឹទ្ទិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែ វិច្ឆិការ ឆ្នាំ២០១៨នេះ ៕
នាពេលនោះ លោក ដេក ស៊ុនជ្រឺ បាននាំមកនូវការផ្តាំផ្ញើសាសួរ សុខ ទុក្ខ ពីលោក នាយក ហើយ ក៏បានមានប្រសាសន៍ផងដែរថា៖ ការចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាកិច្ចការល្អមួយដើម្បី កសាងភាតរភាពក្នុងសង្គមខ្មែរយើងផងដែរ ៕ រូបភាព និង អត្ថបទដោយ កង ពុទ្ធិវិរៈ