(តាកែវ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទម្រាំមានថ្ងៃនេះ គឺលំបាកខ្លាំងណាស់ ព្រោះកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញដល់ឫស្សគល់ ដែលគ្មានប្រទេសណាមួយនៅលើពិភពលោកមានស្ថានភាពដូចកម្ពុជានោះឡើយហើយ ការវិវឌ្ឍន៍នៅក្នុងខេត្តតាកែវ គឺបានបង្ហាញឲ្យឃើញពីការខិតខំរបស់ថ្នាក់ដឹកនាំកម្ពុជា។
សម្តេចតេជោ បានថ្លែងបេបនេះ ក្នុងេពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ២៣,៤៦៦នាក់ទៀតមកពីរោងចក្រសហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
គួបញ្ជាក់ផងដែរ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ដោយ លាង ម៉េងឡា