ទណ្ឌិត សម រ​ង្ស៉ី បានដាក់​ទម្ងន់​លើ​ជោគវាសនា​របស់លោក កឹម សុខា ជាថ្មី​ម្តង​ទៀតហើយ

10-November-2018 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖ សម រ​ង្ស៉ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ បាន​ចេញមក​ដាក់​ទម្ងន់​លើ​ជោគវាសនា​របស់លោក កឹម សុខា ជាថ្មី​ម្តងទៀត ដោយ​យក​ករណី​របស់លោក កឹម សុខា ទៅធ្វើជា​ល្បែងភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ តាមរយៈ​ការ​ភ្នាល់​នេះ បានធ្វើ​ឲ្យ​ការរំពឹង​ទទួលបាន​សេរីភាព​ឡើងវិញ​របស់លោក កឹម សុខា កាន់តែ​ឃ្លាតឆ្ងាយ​ថែមទៀត​។​

​មួយថ្ងៃ​បន្ទាប់ពី​ទណ្ឌិត​សមរ​ង្ស៉ី​ប្រើល្បិច​ពិសពុល​យក​ជោគវាសនា​ខ្លួន​ទៅធ្វើជា​ល្បែងភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នោះ​, លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញមក​បង្ហោះ​សារ​លើ​ទំព័រ Facebook របស់លោក​ថា លោក​បានដឹង​ច្បាស់​ថា លោក សម រ​ង្ស៉ី កំពុង​ធ្វើ​អ្វី​លើ​រូបលោក និង​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា ពាក់​ទ័​ន្ធ​ទៅនឹង​ល្បិច​កិច្ចកល​ដ៏​ឫស្យា​របស់​ទណ្ឌិត សម រ​ង្ស៉ី នេះ បានធ្វើ​ឲ្យ​កូនស្រី និង​អ្នកគាំទ្រ​លោក កឹម សុខា បាន​ប្រតិកម្ម និង​ថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ​។ ពួកគេ​បានចាត់ទុក​ទង្វើ​របស់​ទណ្ឌិត សម រ​ង្ស៉ី ជា​ទង្វើ​របស់​មនុស្ស​អគុណ​ធម៌​មួយ​៕

ចំនួនអ្នកទស្សនា

    20612977

  • ថ្ងៃនេះ9141
  • ម្សិលមិញ16391
  • សប្តាហ៍នេះ55371
  • ខែនេះ170521
  • ឆ្នាំនេះ170521
  • សរុប20612977