រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ បានយាងទតព្រះរាជពិធីប្រណាំទូក នៅលើវេទិកាព្រះពន្លាជ័យ មុខព្រះបរមរាជវាំង ព្រះអង្គដងកើដងទន្លេសាប។
អញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលព្រះអង្គយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច នារាត្រីយប់ថ្ងៃចុងក្រោយនេះ មានវត្តមានរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕
គូសបញ្ជាក់ផងដែរថា៖ ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៩០ម៉ឺននាក់ផងដែរ៕ ដោយ លាង ម៉េងឡា