(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តនិងផ្តាំផ្ញើយុវជនកម្ពុជាចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជាយើងនិងសេចក្តីស្រឡាញ់គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។
ការមានប្រសាសន៍បែបនេះនៅក្នុងឱកា សម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នាព្រឹកមិញនេះនៅសាលប្រជុំសណ្ឋាគារសុខា នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ថ្លែងកោតសរសើរស្នាដៃសមិទ្ធផលការងារនានាដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេសសម្រេចបាន គួរជាទីមោទននិងក្តីសង្ឃឹមខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន៕
ដោយ លាង ម៉េងឡា