ខេត្តព្រះសីហនុ៖សាខាពន្ធដារខេត្តព្រះសីហនុបានរៀបចំធ្វើសិក្ខាសាលា កាលពីព្រឹកថ្ងៃ០៧ ខែធ្ នូឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពបទបញ្ញត្តិថ្មីស្តីពីពន្ធដារនិងវិធាន និតិវិធីសម្រាប់បែងចែកចំណូល ចំណាយក្នុងចំណោមបុគ្គលទាក់ទិន។
សិក្ខាសាលានេះអញ្ជើញចូលរួមជាអធិបតីពីលោកឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ និង លោកសន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ។
បញ្ចាក់ផងដែរ៖ នេះមិនមែនជាសិក្ខាសាលាលើកទីមួយទេ នៅខេត្តព្រះសីហនុហើយការរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ធ្វើឡើងដើម្បីប្រសិទ្ធិភាពនិងការស្វែងរកប្រមូលប្រាក់ពន្ធបង់ចូលថវិកាជាតិអោយបានច្រើននេះបើតាមថ្លែងមន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ ៕ ដោយ លាង ម៉េងឡា