ក្រុមការងារ​បណ្តាញសារព័ត៌មាន​ខ្លុយ​ខ្មែរ​ចូលរួម​ពិធីបុណ្យ​បច្ច័យបួន និងចម្រើន​ព្រះជន្ម នៅ ភូមិ​ព្រែក​អំពិល

10-December-2018 | ដោយ ពល បញ្ញា

រាជធានី​ភ្នំពេញ​៖ នា​រសៀល ថ្ងៃ អាទិត្យ ០២ កើត ខែ​មិគសិរ ឆ្នាំច សំ​រឹ​ទ្ទិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ ធ្នូ ឆ្នាំ​២០១៨​នេះ លោក ស ប៊ុន​ធិ  នាយករង បណ្តាញសារព័ត៌មាន​ខ្លុយ​ខ្មែរ​ព្រមទាំង​ក្រុមការងារ បាន​ចូលរួម ក្នុង​ពិធីបុណ្យ បច្ច័យបួន និងចម្រើន​ព្រះជន្ម ឧបាសក វ៉ាន វ៉ុ​ន និង​ឧបាសិការ សុន ឡេង ស្ថិតនៅ ភូមិ ព្រែក​អំពិល  ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្ត កណ្តាល ៕

​លោក វ៉ុ​ន សា​វេ​ង ដែលជា​ភ្នាក់ងារ​បណ្តាញ សា​រ័​ត៌មាន​ខ្លុយ​ខ្មែរ ព្រមទាំង​ក្រុមគ្រួសារ បាន​មូលមតិ​គ្នា ប្រារព្ធ​ពិធី បុណ្យបច្ច័យបួន និង ចម្រើន​ព្រះជន្ម ជូន​ចំពោះ លោកឪពុក វ៉ាន វុន និង​អ្នក​ម្តាយ សុន ឡេង ដែលមាន​ព្រះជន្ម រស់នៅ​សព្វថ្ងៃ និង ឧទិស​កុសល ជូន​ចំពោះ បុព្វការី​ជន ព្រមទាំង​ញាតិ​ការ​ទាំង​ប្រាំពីរ​ស​ន្ថា​ន​ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ។ អត្ថបទ និង​រូបភាព​ដោយ កង ពុទ្ធិ​វិ​រៈ​

ចំនួនអ្នកទស្សនា

    20607947

  • ថ្ងៃនេះ4111
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50341
  • ខែនេះ165491
  • ឆ្នាំនេះ165491
  • សរុប20607947