ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ២កើតខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព ស ២៥៦២ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្តដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម បានចូលក្រាបថ្វាយបង្គំ ព្រមទាំងនាំយកចតុបច្ច័យ និងចង្ហាន់ប្រគេនជូនព្រះសង្ឃដើម្បីភ្ជាប់និស្ស័យបុណ្យក្នុងព្រះពុទ្ធសាសនា ក៏ដូចជាការចូលរួមចំណែកក្នុងការលើកកម្ពស់វិស្ស័យព្រះពុទ្ធសាសនាផងដែរ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ឯកឧត្តមបណ្ឌិត បានឧទិស កុសលផលបុណ្យដែលបានធ្វើនាពេលនេះបានដ់ល់សមាជិកនៃសមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្ត និងពលរដ្ឋខ្មែរទាំងអស់ទទួលបាននូវកុសលផលបុណ្យគ្រប់ៗគ្នា និងស្មើៗគ្ន៕ដោយ លាង ម៉េងឡា