ជីហែ ៖ នាព្រឹកថ្ងៃ ១៧ ខែធ្នូ ឆ្នាំ ២០១៨ លោក អ៊ឹម ឃឿន អធិការនគរបាល ស្រុកកោះសូទិនព្រមទាំង មន្ត្រីក្រោមឱវាទ បាននាំយកថវិកា ចំនួន៣០០ ០០០៛(សាមសិបម៉ឺនរៀល)ឧបត្ថម្ភ លោកស្រី សេង ចាន់ណា ដែលត្រូវជាប្រពន្ធ លោក អនុសេនីយ៍ឯក មួងស៊ីថែន នាយផ្នែក នគរបាលយុត្តិធម៍ នៃ អធិការដ្ឋាននគរបាល ស្រុកកោះសូទិន កំពុងសំរាក សម្រាលកូននៅមន្ទីរពេទ្យបង្អែកដែលមានមានទីលំនៅ ភូមិប៉ាក់ណាម ឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕
គូសបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រុកកោះសូទិន មានការសាទរចំពោះ លោក អធិការ អ៊ឹម ឃឿន ដែលខិតខំ ធានា អោយបានល្អ នូវ ការអនុវត្តន៏ គោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព ព្រមទាំងមានការគិតគូរ ខ្ពស់ អំពី សុខ ទុក្ខ របស់ មន្រ្តីក្រោម ឱវាទផងដែរ ៕