រាជធានីភ្នំពេញ៖ ក្រុមការងារ បានរៀបចំពិធីជួបជុំអាហារសាមគ្គី អបអរសាទរឆ្នាំចាស់ ឆ្នាំ ២០១៨ ផ្លាស់ចូលឆ្នាំថ្មី ២០១៩ ដែលមានការចូលរួម ពី ភ្ញៀវ កិត្តិយស សមាជិក ប្រមាណ ១០០ នាក់ ដែលជាភ្នាក់ងារសារព័ត៌មាន លោក ស ប៊ុនធិ លោក ដេក ស៊ុន ជ្រឺ លោក ឃី ភារុណ ភូ សំរួច លោក ហេង លឹម សុខឆាយ លោក ជា ស្រុន ឡាយ លោក វ៉ាន តេក លោក មាស សុណ្ណារី ហេង សារិន លោក ទឹម វ៉ា ដែលជា នាយករង លោក សា រុន ពិសិដ្ឋ និពន្ធនាយក និងលោក លាង ម៉េងឡា នាយក ដែលស្ថិតក្រោម អធិបតីភាព ឯកឧត្តម ឧកញ៉ា លី សុវណ្ណ ទីប្រឹក្សាជាន់ខ្ពស់ បណ្តាញសារព័ត៌មានខ្លុយខ្មែរ និងលោក ជំទាវ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅការិយាល័យកណ្តាល ស្ថិតនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក លាង ម៉េងឡា នាយក បណ្តាញសារព័ត៌មានខ្លុយខ្មែរ ព្រមទាំងក្រុមការងារបានអាន របាយការណ៍ស្តីពីសកម្មភាព ទស្សនៈវិស្ស័យ វត្ថុបំណង នៃការបង្កើត បណ្តាញសារព័ត៌មានខ្លុយខ្មែរ បុព្វហេតុ នៃការរៀបចំពិធីជួបជុំ អាហារសាមគ្គី ដើម្បីអបអរសាទរឆ្នាំថ្មី ពង្រឹងសាមគ្គីភាព និង បង្កើនប្រសិទ្ធិភាព ការងារ ។
នាឱកាសនោះ ឯកឧត្តម ឧកញ៉ា លីសុវណ្ណ បានសំណេះសំណាល និងកោតសរសើរ វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងសមាជិកទាំងអស់ដែលបានខិតខំចូលរួមផ្តល់ជាប្រភពព័ត៌មានដល់អង្គភាពក្នុងការផ្សព្វផ្សាយដល់សាធារណៈជន ហើយក៏ត្រូវ វិវឌ្ឍន៍ខ្លួនអោយទាន់នូវការ រីកចម្រើនបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ជាពិសេស ត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ៕
ក្រៅពីការ សំណេះសំណាល ប្រកបដោយភាព ស្និទ្ធស្នាលបំផុតនោះ ឯកឧត្តម ឧកញ៉ា និងលោក ជំទាវ ក៏បាន ឧបត្ថម្ភកម្មវិធីនូវ ថវិកា ចំនួន ១០០០ ដុល្លារ ផងដែរ ៕