ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងថា សាមកុកមិនមែនមានតែក្នុងប្រទេសចិននោះទេសាមកុកក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រីចង់បញ្ជាក់ថាក្នុងប្រវត្តិសាស្ត្រខ្មែរមានការបែកបាក់ប្រទេសជាតិមួយមានការបែងចែកតំបន់ត្រួតត្រាជាច្រើន តែក្រោយឆ្នាំ១៩៩៨ កម្ពុជា បានក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ ។
ការថ្លែងបែបនេះ នៅពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា សុំឲ្យស្ថានភាពប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយស្ថិតនៅជាអមតៈសម្រាប់សង្គមកម្ពុជាដ៏កម្សត់មួយនេះ ៕