(រាជធាភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៩ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង ទិវាជ័យជម្នះ ៧មករា ឯកឧត្តម មួន សារ៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ និង សេចក្តីសុខ ក្សេមក្សាន្ត ដល់ប្រជានុរាស្រ្ត របស់ព្រះអង្គ ជានិរន្តរ៍៕ ដោយ លាង ម៉េងឡា