រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖រឿងរ៉ាវខ្លះដែលកើតឡើងតាមមូលដ្ឋានមិនបានដឹងដល់ថ្នាក់ដឹកនាំនោះទេ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យព័ត៌មានធ្វើជាស្ពានចម្លង តែចៀសវាងព័ត៌មានពាក់ព័ន្ធសន្តិសុខជាតិ ។
ការថ្លែងបែបនេះ នៅពេល សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានទូទាំងប្រទេសជិត ៥ពាន់នាក់នាល្ងាចថ្ងៃ ០៦ កើត ខែ បុស្ស ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១១ ខែមករា ឆ្នាំ២០១៩នេះ ៕