(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើង ថា យើងត្រូវនាំគ្នាកសាងសង្គម ដោយភាពជាដៃគូល្អ រវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រោះថា សង្គមជាតិយើងទើបតែងើបពីការខ្ទេចខ្ទាំដោយសង្គ្រាម ដូចនេះត្រូវរួមគ្នាឲ្យកាន់តែជិតស្និទ្ធក្នុងការអភិវឌ្ឍឲ្យសង្គមកម្ពុជា កាន់តែរីកចម្រើនសម្រាប់បច្ចុប្បន្ន និងនៅពេលអនាគត ៕
ការថ្លែងបែបនេះនាពេល សម្ដេច អញ្ជើញជាអធិបតី ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី២) នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ។