​លោក លី ប៊ុនឆៃ ៖ សិស្ស​ដែល​សិក្សា​ភាសា​អង់គ្លេស​សិក្សា​នៅ​សាលា ប៊ែ​ល​ធី​អន្តរជាតិ ដែល​ទទួលបាន​ពិន្ទុ ចាប់ពី ៧.៥ ពីរ​ការធ្វើ​តេស អន្តរជាតិ អាយ​អែល (IELTS) នឹង​ទទួលបាន​អាហារូបករណ៍ ឯកឧត្តម បណ្ឌិត លី ឆេង ទៅ​សិក្សា​នៅក្រៅ​ប្រទេស​

25-January-2019 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖ លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បាន​មានប្រសាសន៍ថា​៖ សិស្ស​ដែល​សិក្សា​ភាសា​អង់គ្លេស​ទាំងអស់ នៅពេល​បញ្ចប់​កម្រិត​ទី​១២ (Level 12) សាលា​នឹង​រៀបចំ​ឲ្យ​ប្រឡង​តេស្ត​អន្តរជាតិ អាយ​អែល  (IELTS) ហើយ​សិស្ស​ដែល​ទទួលបាន​ពិន្ទុ ចាប់ពី ៦.៥​ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍​១០០% សិក្សា​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី​អន្តរជាតិ រយៈពេល​៤​ឆ្នាំ ចំណែកឯ​សិស្ស ដែល​ទទួលបាន​ពិន្ទុ ចាប់ពី ៧.៥​ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍  ឯកឧត្តម បណ្ឌិត  លី ឆេង ទៅ​សិក្សា​នៅក្រៅ​ប្រទេស

 ការ​មាន​មានប្រសាសន៍​បែបនេះ​នៅពេល លោក លី ប៊ុនឆៃ អញ្ជើញជាអធិបតីក្នុង កម្មវិធី «​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស (English Speaking Contest Program)» វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​១១ សម្រាប់​សិស្ស​ភាសា​អង់គ្លេស Level3 Level6 Level9 និង Level12 នៅ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ទី​៩(​សាខា​ស្ទឹងមានជ័យ​) ស្ថិតក្នុង​ភូមិសាស្ត្រ ខណ្ឌ មានជ័យ រាជធានី​ភ្នំ​ពរ​ញ  នា​ថ្ងៃទី ២៥ ខែ មករា ឆ្នាំ​២០១៩៕

​សូមបញ្ជាក់ថា សាលា​ប៊ែ​ល​ធី​អន្តរជាតិ ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង​១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ ឆមាស​ទី​២ ចូលរៀន​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ និង​ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​។ បង់ថ្លៃ​សិក្សា ១​វគ្គ​ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផងដែរ​៕

ចំនួនអ្នកទស្សនា

    20600217

  • ថ្ងៃនេះ12781
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42611
  • ខែនេះ157761
  • ឆ្នាំនេះ157761
  • សរុប20600217