ស្រុកកោះសូទិន៖ លោក ផេន សុផល អភិបាល នៃគណៈអភិបាល ស្រុកកោះសូទិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធវិហារអ្នកតាម្ចាស់ស្រុក ផ្សារជីហែ និង សែនបំណាច់ឆ្នាំចាស់ទទួលឆ្នាំថ្មី នាព្រឹកថ្ងៃ ០៧ រោច ខែ បុស្ស ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២៧ មករា ២០១៩ ដែលស្ថិតនៅ ភូមិសាស្ត្រ ផ្សារជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕
គូសបញ្ជាក់ផងដែរថា៖ វិហារអ្នកតាម្ចាស់ស្រុកផ្សារជីហែ ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ ក្រោយពីបានជួសជុលរួចក្រោមការផ្ដួចផ្ដើមឡើង របស់សមាគមខ្មែរ ចិនផ្សារ ជីហែនិងបានការជួយថវិការពីសប្បុរសជននានាផងដែរ ៕ ដោយ លាង ម៉េងឡា