ភ្នំពេញ ៖ នៅចំពោះមុខមន្ដ្រីនគរបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា មេអង្គភាពនគរបាលទាំងអស់ ត្រូវបញ្ចូនកូនចៅរបស់ខ្លួន ឲ្យមកទទួលវគ្គបណ្តុះបណ្តាល និងសិក្សាជំនាញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបញ្ជូនឈ្មោះអ្នកដដែល ជាពិសេសអ្នក ខ្ជិល និងមិនមានសកម្មការងារ។
ការថ្លែងបែបនេះនៅពេល សម្តេច អញ្ជើញ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅ កម្ពស់៥ជាន់ និងសមិទ្ធផលនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ៕
ជាងនេះទៅទៀត សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរមន្ដ្រីនគរបាល ដែលបានធ្វើការពលីកម្ម ដើម្បីបម្រើពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដូចជា មន្ត្រីនគរបាលចរាចរណ៍ ធ្វើការទាំងភ្លៀង ទាំងពេលថ្ងៃនិងយប់ផងដែរ ៕ ដោយ លាង ម៉េងឡា