ភ្នំពេញ ៖លោក អនុសេនីយ៍ឯក លី ពុទ្ធា ជាមន្ត្រីនគរបាល នៅ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ និង ព្រះតេជគុណ ព្រះនាម គា សុខលីម បាននាំយកថវិការ ផ្ទាល់ខ្លួន ឧបត្ថម្ភ លោក ពូ ក្តិប ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប ដែលកំពុងធ្លាក់ខ្លួន មានជម្ងឺប្រចាំកាយ កំពុងសម្រាក់ព្យាបាលនៅផ្ទះ នាព្រឹកថ្ងៃ ១១ រោច ខែបុស្ស ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ នេះ ៕
លោក អនុសេនីយ៍ឯក លី ពុទ្ធា ក៏បានលើកឡើងផងដែរថា ៖ លោក ពូ ក្តិប អាចសម្តែងធ្វើអោយអ្នកដែលពេញចិត្តគាត់ មានសំណើចច្រើនក្រៃ ប៉ុន្តែយើងច្រើនគ្នា មិនអាច ធ្វើអោយគាត់សើចវិញបាននោះឡើយ ៕ ដោយ កង ពុទ្ធិវិរៈ