កំពង់ធំ៖ ឯកឧត្តម អាន លី អគ្គលេខាធិការ សមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តនិងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវអង្ករចំនួន ១០០ គីឡូក្រាម និង ថវិកា ចំនួន ២ ០០០,០០០៛ (ពីរលានរៀល) ឧបត្ថម្ភជូនក្រុមគ្រួសារសពឧបាសិកា ចាន់ ឆាយលាន នៅភូមិអាចារ្យ លាក់ សង្កាត់អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងការប្រារព្ធធ្វើបុណ្យតាមប្រពៃណី នាព្រឹកថ្ងៃអង្គារ៍ ១កើតខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។
គូសបញ្ជាក់ផងដែរថា សពឧបាសិកា ចាន់ ឆាយលាន ត្រូវជាម្តាយរបស់ លោក ឡាយ សុវណ្ណ ជាសមាជិកនៃសមាគម ជាអកុសលឧបាសិកាបានទទួលអនិច្ចកម្មដោយរោគាពាធ៕