​កម្មវិធី \\\"Sister of Code” ដែលជា​កម្មវិធី​សម្រាប់​ស្ត្រី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​

05-February-2019 | ដោយ ពល បញ្ញា

  
ភ្នំពេញ ៖ ឯកឧត្ដម បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កម្មវិធី​គម្រោង ​លើកទឹកចិត្ត​សិស្ស​នារី​នៅ​កម្ពុជា ឲ្យ​ព្យាយាម​សរសេរ​កូដកម្ម​វិធី និង​អភិវឌ្ឍន៍​ទំនុកចិត្ត ក៏ដូចជា​ផ្ដល់ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​នាពេល​អនាគត តាមរយៈ​ការចូលរួម​កម្មវិធី​ក្លឹប​សរសេរ​កូដ "Sister of Code” ដែលជា​កម្មវិធី​សម្រាប់​ស្ត្រី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​អង្គា​រ៍ ១​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កាយ និង​កីឡា​៕

 កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស​នារី​ដែលមាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំទៅ​១៨​ឆ្នាំ នៅ​មូលដ្ឋានគ្រឹះ​នៃ​ការសរសេរ​កូដ​ដោយ​ឥតគិតថ្លៃ​រយៈពេល ៦​ខែ​៕ ដោយ តែ ស៊ីវគុយ




ចំនួនអ្នកទស្សនា

    20599757

  • ថ្ងៃនេះ12321
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42151
  • ខែនេះ157301
  • ឆ្នាំនេះ157301
  • សរុប20599757