ព្រះសីហនុ ៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសម្រួលការធើ្វចរាចរណ៏ដល់គណៈប្រតិភូជាន់ខ្ពស់មានសុវត្ថិភាព តាមបណ្តោយផ្លូវជាតិលេខ៤ រដ្ឋបាលសាលាខេត្តព្រះសីហនុបានចេញលិខិតជម្រាបជូនដល់សាធារណៈជន ផ្អាកការធ្វើចរាចរណ៏រថយន្តកុងតេន័រចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៩ ចាប់ពីម៉ោង៦ : ០០ នាទីព្រឹកដល់ ១៥ : ០០នាទីរសៀល ។