ស្វាយរៀង ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងជាច្រើនរួប បានទស្សនកិច្ច នៅសាលាបឋមសិក្សាចារ និងអនុវិទ្យាល័យអង្គតាសូរ ខេត្តស្វាយរៀងនារសៀលថ្ងៃពុធ ២កើត ខែកុម្ភៈ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ការអញ្ជើញដំណើរទស្សនកិច្ចនោះ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យ ដោយផ្តោតលើការបង្រៀន ការថែទាំបរិស្ថានសាលា ការរៀបចំបណ្ណាល័យសតវត្សទី២១ និងគុណភាពនៃការបង្រៀនរបស់ លោកគ្រូ-អ្នកគ្រូ ៕ ដោយ តែ ស៊ីវគុយ