ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​៖ ជនបរទេស​រូប​ណា​ដែល​ល្មើសច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ចាត់​វិធានការណ៍​តាម​និតិ​វិធី​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ​

07-February-2019 | ដោយ ពល បញ្ញា

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា​៖( ជនបរទេស​រូប​ណា​ដែល​ល្មើសច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ចាត់​វិធានការណ៍​តាម​និតិ​វិធី​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ​)​ហើយ​ក្រុមការងារ​ថ្នាក់ជាតិ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ធ្វើ​កិច្ចការ​ដោយ​ផ្អែកលើ​ផ្លូវច្បាប់ មិន​គិត​ជាតិ​សាសន៍ ក្នុងនោះ​ជនបរទេស​រូប​ណា​ដែល​ចូលមក និង​បំពេញការងារ​ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា អជ្ញាធរ​ត្រូវ​គាំទ្រ និង​ការពារ​៕
​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​បែបនេះ​នៅពេល​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​នៅ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្តាប់​របាយការណ៍​ដំបូង​ស្តីពី​ការចុះ​ស្រង់​ស្ថិតិ​ជនបរទេស​ក្នុង​ខេត្ត​ព្រះសីហនុ របស់​ក្រុមការងារ​ចុះជួយ​គាំទ្រ និង​ពង្រឹង​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែល​បាន​បំពេញភារកិច្ច​មួយរយៈ​ពេលកន្លងមក​។ កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​នេះ​ធ្វើឡើង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩៕

ចំនួនអ្នកទស្សនា

    20598787

  • ថ្ងៃនេះ11351
  • ម្សិលមិញ11441
  • សប្តាហ៍នេះ41181
  • ខែនេះ156331
  • ឆ្នាំនេះ156331
  • សរុប20598787