កំពង់ស្ពឺ៖ ពិធីបញ្ចប់សិក្ខាសាលាក្រោមអធិបតីភាពឯកឧត្ដម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សាកល្បងការប្រើប្រាស់លើឯកសារជំនួយស្តីពីការរៀន និងបង្រៀន វិទ្យាសាស្ត្រ តាមបែបគោលវិធីស្ទែម នៅមធ្យមសិក្សាបឋមភូមិ វិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។
ក្រោមការបណ្តុះបណ្តាល កសាងសម្ភារ:ស្ទែម STEM (Science Technology Engineering and Mathematics: វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា) ជំនួយដល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្ស ដែលនេះគឺជាការបើកឱកាសអោយយុវជនយើងចូលរួមការអប់រំSTEM ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជននិងកីឡា នាថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕ ដោយ តែ ស៊ីវគុយ