(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីភាពពិធី សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្ដឆ្នាំ ២០១៩និង ការចូលរួមពី ថ្នាក់ដឹកនាំក្រសួង អ្នកពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ នា ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕
គូសបញ្ជាក់ផងដែរថា៖ សន្និបាតក្រសួងមហាផ្ទៃនេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ដែលថ្ងៃបិទអង្គនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ដោយ លាង ម៉េងឡា