ពិធី បុណ្យមាឃបូជាធ្វើឡើងនៅក្រោយសម័យពុទ្ធកាល កាលពីព្រះពុទ្ធនៅមានព្រះជននៅឡើយ មិនមានពិធីមាឃបូជានោះទេ។នៅប្រទេសកម្ពុជាយើងបានប្រារព្ធធ្វើពិធីបុណ្យមាឃបូជាត្រឹមរាជការព្រះបាទ អង្គឌួង គឺនៅក្នុងព.ស ២៣៩៧ ត្រូវនឹង គ.ស ១៨៥៤នេះបើយោងតាមសៀវភៅព្រះរាជពិធី ទសៈមាស ។
បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកទៅដល់ថ្ងៃ នក្ខក្តឬក្សដ៏អស្ចារ្យចំនួនពីរយ៉ាង៖
ទី ១ ដើម្បីរំលឹកទៅដល់ថ្ងៃ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ធ្វើចតុរង្គសនិបាត ទី ២ រំលឹកដល់ថ្ងៃ ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខា ចំពោះមុខក្រុងមារនៅថ្ងៃ ១៥កើតពេញបូរមី ខែមាឃ៕
នៅក្នុងការធ្វើចតុរង្គសនិបាតព្រះពុទ្ធបរមគ្រូ ព្រះអង្គសំដែង ព្រះបាតិមោក្ខ គឺ ជាខ្លឹមសាររួមរបស់ព្រះពុទ្ធសាសនា ជាការសង្ខេបខ្លឹមសាររួមព្រះត្រៃបិដក ៨៤០០០ ព្រះធម្មខណ្ឌ ព្រះអង្គសំដែងឱ្យចប់ក្នុងមួយថ្ងៃ ស្មើនឹង១១០ក្បាលនៃព្រះត្រៃបិដក “ការមិនប្រព្រឹត្តធ្វើអំពើបាបគ្រប់យ៉ាង” ចាប់ចូលនៅក្នុងគម្ពីព្រះវិន័យបិដក ២១០០០ ព្រះធម្មខ័ណ្ឌស្មើនឹង សង្ខេបមក ឱ្យបំពេញសេចក្តីល្អឱ្យបរិបូរណ៍ ចាប់ពីលេខ ៧៨ ,១១០, ៣២ ក្បាលសង្ខេបមកស្មើនឹង ឱ្យសំអាតចិត្ត ស្អាតបរិសុទ្ធ ឱ្យចិត្តកុំឱ្យមានកិលេស លោភៈ ទោសៈ មោហៈ ចាត់ចូលនៅក្នុងគម្ពីព្រះអភិធម្ម៕ ដោយ វ៉ាន់ តេក( មានចេញលេខបន្ទាប់ )