ឯកឧត្តម អាន ជាលី បាន​នាំ យក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឧបត្ថម្ភ ក្រុមគ្រួសារ​សព​យុវ​និស្សិត​នៅ​ ខេត្តព្រៃវែង​

21-February-2019 | ដោយ ពល បញ្ញា

​ព្រៃវែង​៖ ក្រុមការងារ​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត​ដឹកនាំ​ដោយ ឯកឧត្តម អាន ជាលី បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​នូវ​ថវិកា​ចំនួន ២០០០០០០​រៀល​(​ពីរលាន​រៀល​)​អង្ករ​ចំនួន​១០០​គីឡូក្រាម ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព យុវ​និស្សិត សុន សុខ​ល​ក្ខ័ នៅ​ភូមិ​ជ្រៃ​ខ ឃុំ​ព្រៃ​ស្រ​ឡឹ​ត  ស្រុក​ពារាំង ខេត្តព្រៃវែង ដើម្បី​ជួយ​សម្រាល​ដល់​កា​លំបាក ក្នុងការ​ធ្វើបុណ្យ​តាម ប្រពៃណី​នា​រសៀល ថ្ងៃ​ពុធ ១​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព . ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៩ ៕

​គូសបញ្ជាក់ថា យុវ​និស្សិត​សុន សុខ ល័​ក្ខ​ជា សមាជិក នៃ​សមាគម បានមក​ស្នាក់នៅ​វត្ត​ច​ង្គ្រា​នតា​ព្រហ្ម​ស្ទឹងមានជ័យ​ដើម្បី​បន្ត​ការសិក្សា​ជា​អកុសល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរ​រាចរ​ណ៏  ៕

ចំនួនអ្នកទស្សនា

    20597317

  • ថ្ងៃនេះ9881
  • ម្សិលមិញ11441
  • សប្តាហ៍នេះ39711
  • ខែនេះ154861
  • ឆ្នាំនេះ154861
  • សរុប20597317