(សៀមរាប) ៖ លោក អាន ជាលី អគ្គលេខាធិការសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ព្រមទាំង ក្រុមការរងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវអង្ករចំនួន ១០០ គីឡូក្រាម និង ថវិកា ចំនួន ២ ០០០ ០០០៛ (ពីរលានរៀល) ឧបត្ថម្ភជូនក្រុមគ្រួសារសព ឧបាសិកា ពេក ព្រីង នៅភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីជួយសម្រាលដល់ការលំបាកក្នុងការប្រារព្ធធ្វើបុណ្យតាមប្រពៃណី នារសៀលថ្ងៃសុក្រ៣រោចខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា: សពឧបាសិកា ពេក ព្រីង ត្រូវជាម្តាយរបស់លោកហម វណ្ណៈ ជាសមាជិកនៃសមាគម ជាអកុសលឧបាសិកាបានទទួលអនិច្ចកម្មដោយអស់បុណ្យ ៕ ដោយ ពល បញ្ញា