ស្រុកបាធាយ៖ យោងអនុក្រឹត្យរាជរដ្ឋាភិបាល លោក ផេន សុផល ត្រូវបានផ្ទេរភារកិច្ច ចូលកាន់តំណែងពី អភិបាល នៃគណៈអភិបាលស្រុកកោះសូទិនមកជាអភិបាល នៃគណៈអភិបាល ស្រុកបាធាយ ជំនួស លោក កៅ ប៊ុនណាត ដែលត្រូវបានចូលនិវត្តន៍ ៕
ពីធីប្រកាសចូលកាន់តំណែងអភិបាលបានធ្វើឡើងនៅសាលាស្រុកបាធាយ នារសៀល ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះដែលមានការ អញ្ជើញជាអធិបតីភាពពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត រួមដំណើរ ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ក្នុងពិធីផ្ទេរភារកិច្ចចូលកាន់តំណែង នោះផងដែរ ៕ ដោយលាង ម៉េងឡា