ឯកឧត្តម កែ កឹម​យ៉ាន ៖ គ្មាន​ការថយចុះ​នោះឡើយ ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​ភូមិ​- ឃុំ

19-March-2019 | ដោយ ពល បញ្ញា

​រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែ កឹម​យ៉ាន  ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​បញ្ជាក់ថា ទោះបីជា​មានការ​បង្ក្រាប​គ្រឿងញៀន​ពី​អាជ្ញា​ធរមាន​សម​ត្ថិ​ច្ច​ខ្លាំង​យ៉ាងណាក៏ដោយ​តែ​ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​ទីជនបទ​ភូមិ​-​ឃុំ គ្មាន​ការថយចុះ​នោះឡើយ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម បាន​បញ្ជាក់ថា ​ពីមុន​ខ្ញុំ​សន្និដ្ឋានថា ករណី​គ្រឿងញៀន​វា នឹង​អាច​ថយ​ដោយសារ​ចាប់​ករណី​ធំៗ​បាន​ច្រើន ប៉ុន្តែ​ការចែក​តាម​ភូមិ​-​ឃុំ​ហ្នឹង គឺ​វា​មិន​ថយ​នោះឡើយ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់ និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការនាំ​ចូល​នូវ​គ្រឿងញៀន​នេះ​បន្ថែមទៀត​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ករណី​គ្រឿងញៀន​នេះ​មានការ​ថយចុះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា សង្គមជាតិ​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20591827

  • ថ្ងៃនេះ4391
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34221
  • ខែនេះ149371
  • ឆ្នាំនេះ149371
  • សរុប20591827