លោក មែ ស៊ីថុន ៖ សិស្សានុសិស្ស ត្រូវខិតខំ​រៀនសូត្រ យកចិត្តទុកដាក់​លើ​ការសិក្សា ដើម្បី​ឲ្យ​ក្លាយជា មនុស្ស​ល្អ និង​ពូកែ សម្រាប់​គ្រួសារ បុគ្គល​ឆ្នើម​សម្រាប់​សហគម​ន៏ បញ្ញវន្ត​សម្រាប់​សង្គម និង​ជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ​

02-April-2019 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖  លោក មែ ស៊ីថុន ប្រធាន​សមាគម​អតីត​សិស្ស​និស្សិត​នៅ​កម្ពុជា​បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​ប្អូន​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស ត្រូវខិតខំ​រៀនសូត្រ យកចិត្តទុកដាក់​លើ​ការសិក្សា ដើម្បី​ឲ្យ​ក្លាយជា មនុស្ស​ល្អ និង​ពូកែ សម្រាប់​គ្រួសារ បុគ្គល​ឆ្នើម​សម្រាប់​សហគម​ន៏ បញ្ញវន្ត​សម្រាប់​សង្គម និង​ជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ ៕

​ការ​មាន​ប្រសា​ស​ន័​បែបនេះ​នៅពេលដែល  លោក ព្រមទាំង​ក្រុមការងារ សមាគម​អតីត​សិស្ស​និស្សិត​នៅ​កម្ពុជា អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​បុណ្យផ្កា​រស្មី​សាមគ្គី និង​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៃ​វិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស​​ស្ថិតនៅ​ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ៕

​ក្នុង​ឳ​កាស​នោះ លោក មែ ស៊ីថុន ព្រមទាំង​ក្រុមការងារ សមាគម​ចូលរួមបាន​ឧបត្ថម្ភ​ដល់​កម្មវិធី​បុណ្យ​នូវ​ថវិកា ៣០០ ដុល្លារ ទឹក​សុទ្ធ ៣០ កេស និង​ថវិកា ២០ ម៉ឺន​រៀល សម្រាប់​ក្រុម​របាំ និង​ខិតខំ​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ដើម្បី​ជួយ​សាងសង់​អគារ​ទីចាត់ការ ឲ្យ​បានសម្រេច ផងដែរ ៕ដោយ លាង ម៉េងឡា



ចំនួនអ្នកទស្សនា

    20589647

  • ថ្ងៃនេះ2211
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32041
  • ខែនេះ147191
  • ឆ្នាំនេះ147191
  • សរុប20589647