ថ្នាក់ដឹកនាំ និង​សមាជិក​នៃ សមាគម សិស្ស និស្សិត បញ្ញា​វ័​ន្តក្មេង​វត្ត ផ្ញើ​សារលិខិត​ជូន សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ខួបកំណើត​គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ

04-April-2019 | ដោយ ពល បញ្ញា

(​ភ្នំពេញ​)៖ ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស​នៃ​ខួបកំណើត​គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩, ថ្នាក់ដឹកនាំ និង​សមាជិក​នៃ សមាគម សិស្ស និស្សិត បញ្ញា​វ័​ន្ត ក្មេង​វត្ត សូម​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ និង​សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ​ជូន សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី សូម​ប្រកបដោយ​កម្លាំង​មាំមួន សុខ​ភាពល្អ​បរិបូរណ៍ បញ្ញាញាណ​វាងវៃ និង​អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេសជាតិ​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជាពិសេស​វឌ្ឍនភាព និង​កិត្យានុភាព​លើ​សកលលោក​។

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ប្រោះព្រំ​ប្រសិទ្ធ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ​ជូន​ដល់ សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី​ចៅប្រុស ចៅស្រី ជាទី​ស្រឡាញ់ សូម​សមប្រកប​តែ​សុខ និង​ចម្រើន ព្រមទាំង​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ចំនួនអ្នកទស្សនា

    20587887

  • ថ្ងៃនេះ451
  • ម្សិលមិញ11441
  • សប្តាហ៍នេះ30281
  • ខែនេះ145431
  • ឆ្នាំនេះ145431
  • សរុប20587887