ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត​៖ គោលដៅ​ធំ​របស់​យើង ត្រូវការពារ សុខសន្តិភាព ការពារ​ស្ថិរភាព​ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ និង​សម្រាប់​ខ្មែរ​តែមួយ

11-April-2019 | ដោយ ពល បញ្ញា

​​ខេត្តពោធិ៍សាត់​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ អគ្គនាយកដ្ឋាន សាវ​ជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់​ទៅ​កងទ័ព​ថា គោលដៅ​ធំ​របស់​យើង ត្រូវការពារ សុខសន្តិភាព ការពារ​ស្ថិរភាព ដើម្បី​សេចក្តីសុខ ប្រជាពលរដ្ឋ និង​សម្រាប់​ខ្មែរ​តែមួយ ។​

​ការ​ថ្លែង​បែបនេះ​នៅពេល ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក និងឯកឧត្តម គង់ វិបុល ព្រមទាំង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​- ថៃ ក្នុងភូមិ​សាស្ត្រ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​នេះ ។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត បាន​ថ្លែង​បន្តទៀតថា «​កំណែទម្រង់ និង​ពង្រឹង​កងទ័ព គឺ​ដើម្បី​ជាតិ​យើង​ខ្លាំង យើង​ការពារជាតិ​យើង គ្មាន​នរណា​ការពារ​យើង​ទេ ពេល​មាន​សភាពការណ៍ យើង​ត្រូវ​រៀន​រស់​ខ្លួនឯង ការពារ​បូរណភាព​ទឹកដី ត្រូវមាន​នាយទាហាន​ដែលមាន​សមត្ថភាព ដឹកនាំ​កងទ័ព​ខ្មែរ ដែល​នេះ​គឺជា​ការងារ​ចាំបាច់​។  ដោយ​លាង ម៉េង​ឡា

ចំនួនអ្នកទស្សនា

    20586647

  • ថ្ងៃនេះ10661
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29041
  • ខែនេះ144191
  • ឆ្នាំនេះ144191
  • សរុប20586647