​ឯកឧត្តម មួន សារ៉ន ផ្ញើ​សារលិខិត​គោរព​ជូនពរ បួងសួង​ដល់​វត្ថុ​ស័​ក្កិ​សិទ្ធិ​ក្នុង​លោក​ជួយ​បីបាច់​ប្រសិទ្ធិ​ពរជ័យ សេរី​មង្គល​ជូន​ចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ

14-April-2019 | ដោយ ពល បញ្ញា

(​ភ្នំពេញ​)៖ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣, ឯកឧត្តម មួន សារ៉ន ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង ជា​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​លោក ជំទាវ សូម​គោរព​ជូនពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ថ្លៃថ្លា​គ្រប់ប្រការ​ជូន​ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្ដេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕ ដោយ លាង ម៉េង​ឡា

 

ចំនួនអ្នកទស្សនា

    20585917

  • ថ្ងៃនេះ9931
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28311
  • ខែនេះ143461
  • ឆ្នាំនេះ143461
  • សរុប20585917