ក្រុមជំនួយការ ឯកឧត្តម មួន សារ៉ន ផ្ញើ​សារលិខិត​គោរព​ជូនពរ បួងសួង​ដល់​វត្ថុ​ស័​ក្កិ​សិទ្ធិ​ក្នុង​លោក​ជួយ​បីបាច់​ប្រសិទ្ធិ​ពរជ័យ សេរី​មង្គល​ជូន​ចំពោះ ​ឯកឧត្តម មួន សារ៉ន និងលោក ជំទាវ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

14-April-2019 | ដោយ ពល បញ្ញា

(​ភ្នំពេញ​)៖ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣,ក្រុមជំនួយការ  សូម​គោរព​ជូនពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ថ្លៃថ្លា​គ្រប់ប្រការ​ជូន​ចំពោះ ឯកឧត្តម មួន សារ៉ន ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង ជា​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មាន​សុខ​ភាពល្អ​បរិបូរណ៍ ព​លា​នុ​ភាព​មាំមួន ជន្មាយុ​យឺនយូរ និង​សូម​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ ធំធេង​ថែមទៀត ក្នុង​ការបន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះទៅរក​សុខសន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ទុ​ង្សា​ទេវី សូម​ប្រសិទ្ធពរ​បវរ​មហាប្រសើរ​ជូន ​ឯកឧត្តម មួន សារ៉ន និង​លោក ជំទាវ  ព្រមទាំង បុត្រា បុត្រី និងចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕៕ ដោយ លាង ម៉េង​ឡា

 

ចំនួនអ្នកទស្សនា

    20587787

  • ថ្ងៃនេះ351
  • ម្សិលមិញ11441
  • សប្តាហ៍នេះ30181
  • ខែនេះ145331
  • ឆ្នាំនេះ145331
  • សរុប20587787