សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងថា​៖ ត្រូវ​ប្រឹងប្រែង​រួមគ្នា ធ្វើយ៉ាងណា​ឱ្យ​កូន​ខ្មែរ​ទទួល បានការ​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​

24-April-2019 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា  បាន​ថ្លែងថា ​ត្រូវ​ប្រឹងប្រែង​រួមគ្នា ធ្វើយ៉ាងណា​ឱ្យ​កូន​ខ្មែរ​ទទួល បានការ​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ រី ឯ​ការវិនិយោគ លើ​វិស័យ​អប់រំ​នៅ កម្ពុជា​មិនមែន​មានតែ​ខ្មែរ​ទេ តែ​ក៏មាន​ជនបរទេស​ផងដែរ ៕

​ការ​ថ្លែង​បែបនេះ​នៅពេល សម្តេច​តេ​ជោ ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់ សញ្ញាបត្រ​ដល់ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ប្រមាណ​២២៨៧​នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ និស្សិត​ជយលាភី ២២៨៧​នាក់​នេះ មាន​និស្សិត​ជានា​រី ១,១៩៤​នាក់​។ កម្មវិធី​នេះ​ធ្វើឡើង​នៅ​មជ្ឍមណ្ឌល និង​ពិ​ពណ៌​ក្រោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅនេះ  ។

សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា ៖  សម្តេច​នៅតែមាន​មោទនភាព​ចំពោះ​គោលនយោបាយ​អប់រំ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ក្នុងនោះ​រឿង​មួយ​ដែលជា​ចាត់ទុកជា​ចំណុច​ពិសេស​ដែល​ប្រទេសមួយ​ចំនួន​មិន​ហ៊ាន​ធ្វើ គឺ​ការអនុញ្ញាតឱ្យ​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​បណ្តុះបណ្តាល​និស្សិត​ដោយ​ការគិតថ្លៃ​ដែល សាកលវិទ្យាល័យ​រដ្ឋ​ដែល​បណ្តុះបណ្តាល​និស្សិត​ដោយ​គិតថ្លៃ​អាចមាន​លទ្ធភាព​អភិវឌ្ឍន៍ និង​កសាង​សាលា​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ថវិកា​របស់រ​ដ្ឋ​៕ ដោយ លាង ម៉េង​ឡា​

ចំនួនអ្នកទស្សនា

    20584727

  • ថ្ងៃនេះ8741
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27121
  • ខែនេះ142271
  • ឆ្នាំនេះ142271
  • សរុប20584727