ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក ជំទាវ ព្រមទាំង គណៈប្រតិភូ បាននាំយកថវិកា ចំនួន ២០០.០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារ) ពីលោក លី ហ្កាង Mr. LI GANG ជួយឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា នៅឯទីស្នាក់ការកណ្តាល ៕
នាឱកាសនោះដែរ ឯកឧត្តម មួន សារ៉ន បានសម្តែង នូវការអរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យ គណៈប្រតិភូចូលជួបសម្តែងការគួរសម និង នាំ យកអំណោយមកចូលរួមចំណែក សកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់បំផុត ៕ ដោយ លាង ម៉េងឡា