​លោក មែ ស៊ីថុន ព្រមទាំង​ក្រុមការងារ បាន​នាំយក​កង់ និង សម្ភារៈ​សិក្សា ចែកជូន​ដល់ សិស្សានុសិស្ស ខេត្តពោធិ៍សាត់​

02-May-2019 | ដោយ ពល បញ្ញា

​ខេត្តពោធិ៍សាត់​៖ ​លោក ​មែ​ ស៊ីថុន ​ប្រធាន​សមាគម​អតីត​សិស្ស​និស្សិត​នៅ​កម្ពុជា​ព្រមទាំង​ក្រុមការងារ​បាន​នាំ​សម្ភារៈ​សិក្សា ចែកជូន​ដល់ សិស្សានុសិស្ស​និង​សំណេះសំណាល​ជាមួយ​មាតាបិតា​សិស្ស​
​នៃ​សាលាបឋមសិក្សា ពោល្យំ ស្ថិតនៅ​ភូមិ​ពោល្យំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​
​នា​ថ្ងៃ​ពុធ ១២​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ កន្ល​ង​ទៅនេះ ។​

​នៅ​ឱកាស​នោះ លោក មែ ស៊ីថុន បាន​មានប្រសាសន៍ថា ៖ ការបង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ក្មួយៗ ក្នុងនាម​ជា​រៀមច្បង​ជំនាន់​មុន  និង​លើកទឹកចិត្ត​ក្មួយៗ​សិក្សា​នុ​សិស្ស​ឲ្យ​ចេះ​ស្រលាញ់​ការសិក្សា និង​បង្ហាញ​ពី​ក្តី​ស្រលាញ់​ដែល​សង្គម​កម្ពុជា​យើង​មាន​ចំពោះ​ក្មួយៗ​ហើយ ក៏​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​អាណាព្យាបាល​សិស្ស និង​បង្ហាញ​ពី​តម្លៃ​នៃ​ការសិក្សា ព្រោះថា​ឳ​ពុក​ម្តាយ​ជា​ចំណែក​មួយ​ធំ និង​សំខាន់​ណាស់​ក្នុង​ការបញ្ជូន​កូន​មករក​ចំណេះដឹង និង​លើកទឹកចិត្ត​កូន​ឲ្យ​កាន់តែ​ស្រលាញ់​និង​យកចិត្តទុកដាក់​លើ​ការសិក្សា ៕

​លោក ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា ការចូលរួម​កម្មវិធី​មនុស្សធម៌​ផ្សេងៗ ប្រមូលផ្តុំ​ យុវជន​គម្រូ ផ្តួចផ្តើម​គំនិត និង​គៀងគរ​ធនធាន​សម្រាប់ ​ចូលរួម​សកម្មភាព​សង្គម​ក្នុង​គោលដៅ ​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ និង​ការពារ​គុណភាព​បរិស្ថាន​ដើម្បី ជួយ​សម្រាល​បន្ទុក​រប​ស់រាជ​រដ្ឋាភិបាល និង​ជួយ​ជម្រុញ​ឲ្យ​ការអនុវត្ត និង​រួមចំណែក​បង្កើត សមិទ្ធិផល របស់​រាជរដ្ឋាភិបាល​ផងដែរ  ។  ដោយ លាង ម៉េងឡា

ចំនួនអ្នកទស្សនា

    20584507

  • ថ្ងៃនេះ8521
  • ម្សិលមិញ6261
  • សប្តាហ៍នេះ26901
  • ខែនេះ142051
  • ឆ្នាំនេះ142051
  • សរុប20584507