(កូរ៉េខាងត្បូង)៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុបទទួលបានសញ្ញាបត្របណ្ឌិតកិតិ្តយសភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំ ពីសាកលវិទ្យាល័យស៊ីនហាន (Shinhan University) ដ៏ល្បីមួយរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ ប៊ែលធី គ្រុប ចំនួន ៦៧ រូបផងដែរ ។
គូសបញ្ជាក់ផងដែរថា៖ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់ លើលទ្ធផលស្នាដៃ បទពិសោធន៍ការងារ ចំណេះដឹង និងសមត្ថភាពជំនាញរបស់ ឯកឧត្តមបណ្ឌិត លី ឆេង ដែលបានលះបង់យ៉ាងធំធេង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកម្ពស់វិស័យអប់រំនៅកម្ពុជាទាំងក្នុង វិស័យសាធារណៈ និងឯកជន ក្នុងទិសដៅបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់ និងមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។ដោយ លាង ម៉េងឡា