ខេត្តតាកែវ៖ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ដឹកនាំដោយ ឯកឧត្តម អាន ជាលី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវអង្ករចំនួន ១០០ គីឡូក្រាម និង ថវិកា ចំនួន ២ ០០០ ០០០៛ (ពីរលានរៀល) ឧបត្ថម្ភជូនក្រុមគ្រួសារ សពឧបាសក ឡេង បូរិន នៅភូមិថ្នល់បត់ ឃុំពោធិ៏រំចាកស្រុកព្រៃកប្បាសខេត្តតាកែវដើម្បីជួយសម្រាលដល់ការលំបាកក្នុងការប្រារព្ធធ្វើបុណ្យតាមប្រពៃណី កាលពីរសៀលថ្ងៃអាទិត្យ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ត្រូវនឹងថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ ៕
សូមបញ្ជាក់ថា: សពឧបាសក ឡេង បូរិនត្រូវជាឪពុករបស់ លោកឡេង វុទ្ធាវី ដែលជានិស្សិតស្នាក់រៀននៅវត្តបទុមវតី និងជាសមាជិកនៃសមាគមនិស្សិត បញ្ញវ័ន្តក្មេងវត្ត ។ ដោយ លាង ម៉េងឡា